(កំពង់ស្ពឺ)៖ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យប្តីប្រពន្ធ និងចៅ បានស្លាប់យ៉ាងអណោចអធម ខណៈដើរទៅងូតទឹកក្បែរពាងទឹកហើយលូកដៃកាន់ស័ង្កសី ភ្លាមៗបានឆ្លងពីម៉ាស៊ីបោកខោអាវ នៅវេលាម៉ោង ១៣៖១៥នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថា ករណីឆក់បណ្តាលឲ្យស្លាប់មនុស្សចំនួន០៣នាក់មានឈ្មោះ ឡា ណែន អាយុ៥១ឆ្នាំ ប្តី និងប្រពន្ធឈ្មោះ ណិន សុន អាយុ៤៧ឆ្នាំ ព្រមទាំងចៅស្រីឈ្មោះ អូន សុវណ្ណខេម៉ា អាយុ៦ខែ។

ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុឆ្លងចរន្តអរគ្គីសនីនៅក្នុងបន្ទប់ទឹកពីម៉ាស៊ីនបោកខោអាវ មកស័ង្កសីដែលជនរងគ្រោះបានតោងងូតទឹក៕