(ភ្នំពេញ)៖ ពិធីឈាបនកិច្ចរបស់ លោក ហោ ណាំបូរ៉ា ត្រូវជាកូនរបស់ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី បូរី ហោ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

លោក ហោ ណាំបូរ៉ា អតីតអគ្គរាជទូតកម្ពុជានៃបណ្តាប្រទេសមួយចំនួន បច្ចុប្បន្នចូលនិវត្តន៍ បានទទួលមរណភាព នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ១១៖១១នាទីព្រឹក ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយរោគាពាធ។

ក្នុងពេលបំពេញភារកិច្ចជាឯកអគ្គរាជទូត នៅអូស្ដ្រាលី ចក្រភពអង់គ្លេស និងឥណ្ឌូនេស៊ី លោម ហោ ណាំបូរ៉ា បានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីការពារកិត្តិយស និងផលប្រយោជន៍ របស់ប្រទេសជាតិ។

ប្រវត្តិរូបសង្ខេបលោក ហោ ណាំបូរ៉ា៖

*ស្ថានភាពគ្រួសារ

លោក ហោ ណាំបូរ៉ា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៥៧ នៅខេត្តសៀមរាប។

*បងប្អូនបង្កើត

លោក ហោ ណាំបូរ៉ា មានបងប្អូនបង្កើត៤នាក់។ បងប្រុស ហោ សុធន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ប្អូនប្រុស ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍, ប្អូនស្រី ហោ ធីតារ៉ាវី វេជ្ជបណ្ឌិតនៅម៉ូស្គូប្រទេសរុស្ស៊ី ធ្វើការនៅប្រទេសបារាំង និង ប្អូនស្រី ហោ ធីតារ៉ាវីន វេជ្ជបណ្ឌិតនៅម៉ូស្គូប្រទេសរុស្ស៊ី ធ្វើការនៅប្រទេសបារាំង។

*កម្រិតវប្បធម៌

-ឆ្នាំ ១៩៧០ ដល់ ១៩៧៤: មធ្យមសិក្សាកំរិត២នៃវិទ្យាល័យប៉ារីសបារាំងនៅភ្នំពេញ
-ឆ្នាំ ១៩៧៤ ដល់ ១៩៧៥: គណិតនិងរូបវិទ្យានៃសកលវិទ្យាល័យប៉ារីសប្រទេសបារាំង
-ឆ្នាំ ១៩៧៥ ដល់ ១៩៧៦: វិទ្យាស្ថានទំនាក់ទំនងនិងនយោបាយអន្តរជាតិ ប្រទេសហុងគ្រី
-ឆ្នាំ ១៩៩៤ ដល់ ១៩៩៥: សិក្សានយោបាយការទូតនៅទីស្នាក់ការអង្គការសហប្រជា ជាតិទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

*មុខងារបំរើជាតិ

-ថ្ងៃទី៥ កញ្ញា ១៩៧៧ ដល់១៧ តុលា ១៩៧៩: ប្រធានការិយាល័យក្រសួងការបរទេស
-ឆ្នាំ១៩៩០ ដល់ ១៩៩១: អនុប្រធាននាយកដ្ឋានក្រសួងការបរទេស
-ថ្ងៃទី៦ កញ្ញា ១៩៩៤ ដល់ ១៧ ធ្នូ ១៩៩៦: ទីប្រឹក្សាឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជានៃអង្គការអេស្តាប់
-ឆ្នាំ១៩៩៦ ដល់ ១៩៩៨: អគ្គលេខាធិការរងនិងទីប្រឹក្សា សម្តេច ជា ស៊ីម
-ថ្ងៃទី១៣ ធ្នូ ១៩៩៩ ដល់ ១៧ ធ្នូ ២០០៤: ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី
-ថ្ងៃទី៣១ កក្កដា ២០០៤ ដល់ ១៧ ធ្នូ ២០១៣: ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភព អង់គ្លេស
-ថ្ងៃទី២៣ ធ្នូ ២០១៣ ដល់ ១៧ ធ្នូ ២០១៩: អគ្គលេខាធិការងរាជរដ្ឋាភិបាល ឋានៈស្មើ រដ្ឋលេខាធិការ
-ថ្ងៃទី២៣ ធ្នូ ២០១៩ ដល់ ១៧ ធ្នូ ២០២០: ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ឥណ្ឌូនេស៊ី
-បច្ចុប្បន្ន : មន្ត្រីចូលនិវត្តន៍ ។

*គ្រឿងឥស្សរិយយស

-ថ្ងៃទី៦ មករា ២០២០: បានទទួលគ្រឿងឥស្សរិយយស ជាតូបការ៕