(ភ្នំពេញ)៖ ដើម្បីចូលរួមថែរក្សាការពារបរិស្ថាន និងកិច្ចការសង្គម យុវជនជាច្រើន បានធ្វើសកម្មភាពនានា ក្នុងនោះមានសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងការលើកកម្ពស់ធនធានធម្មជាតិ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពខ្លះដែលពាក់ព័ន្ធនឹងបរិស្ថាននេះ ត្រូវបានជនបរទេស និងក្រុមប្រឆាំងជ្រុលនិយមមួយចំនួន អូសទាញឱ្យទៅជា សកម្មភាពនយោបាយ រហូតដល់ហ៊ានប្រព្រឹត្តបទល្មើសថែមទៀត។ ជាក់ស្តែងកាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ សកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ ដែលមានលោកអាឡិច ជនជាតិអេស្បាញនៅពីក្រោយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ៨ឆ្នាំ ក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។

ដូច្នេះថាតើ អ្វីទៅដែលនៅពីក្រោយវាំងនន នៃសកម្មភាពរបស់ក្រុមមាតាធម្មតាជាតិ? តើយុវជនបរិស្ថានចៀសវាងដូចម្តេចដើម្បីកុំឱ្យធ្លាក់ក្នុងមនោគមន៍វិជ្ជាជ្រុលនិយម?

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ តើយុវជនគួរចូលរួមដូចម្តេច ក្នុងសកម្មភាពបរិស្ថាន និងចៀសវាងធ្លាក់ក្នុងមនោគមន៍វិជ្ជាជ្រុលនិយម? កិច្ចពីភាក្សានេះ មានវាគ្មិនចូលរួមចំនួន២រូប ក្នុងនោះរួមមាន៖

• ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន
• លោក ហេង សំណាង អតីតសកម្មជនបរិស្ថាន និងជាប្រធានបណ្ដុំអង្គការសង្គមស៊ីវិល

សូមរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៦ល្ងាចនេះ៕