(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្តះមហាក្សត្រ បានចេញសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត អ៊ុក គឹមលេខ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពនារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៧ឆ្នាំ។

ក្នុងលិខិតមរណទុក្ខនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានសម្ដែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយលោកសន្តិបណ្ឌិត អ៊ុក គឹមលេខ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៖១៩នាទី ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ៖