(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់ មាតាធម្មជាតិ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការយុវជនសង្គមស៊ីវិល។

ក្នុងផងដែល ក្រុមយុវជនបានចាក់បញ្ចាំង សកម្មភាពកន្លងមករបស់លោក អេឡិច កាលនៅស្រុកខ្មែរ ពិសេស ចរិករបស់ជនបរទេសម្នាក់នេះ បានបណ្តុះនូវទស្សនៈមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយម ឲ្យប្រើ ហិង្សាពាក្យ និងកាយវិការ។

គួរបញ្ចាក់ផងដែល ក្នុងសន្និសីតសារព័ត៌មាន នេះ លោក ហេង សំណាង បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កន្លងមកយុវជនមួយចំនួន ពិតជាបានចូលសូង សកម្មភាព របស់លោកអេឡិច ប្រាកដមែន ហើយកាន់តែជាអកុសលគឺមាន ក្រុមទណ្ឌិតភៀសខ្លួន ក្រៅប្រទេស ក៏គេងចំណេញពីសកម្មភាព នានាកន្លងរបស់យុវជន ពីមួយជំនាន់ទៅមួយជំនាន់ ពិសេស ថ្មីៗក្រុមយុវជនចលនាខុសច្បាប់ ក៏គេបានឆ្លៀងឱកាស កេហចំណេញផ្នែកនយោបាយផងដែល។

កាន់តែអកុសល គឺមាន ស្ថាប័នព័ត៌មាន នៅក្រោប្រទេស ខេមរភាសា ក៏ជាឬសគល់ ក្នុងការចាក់រុក ឆ្កឹះឆ្កៀល ម្តងហើយម្តងទៀត ឲ្យយុវជន បញ្ចេញពាក្យពេជន៍ ប្រឌិតក្រលៃការពិតជាដើម។

លោក ជុំ ហាក់ និង លោក ធូវី​ សុវណ្ណដារ៉ា ក៏បានផ្តាំផ្ញើរដល់ប្រជាជនខ្មែររួមគ្នាទបល់ស្កាត់ និង កម្ចាត់មនោគមវីជ្ជាខ្មៅកខ្វក់ ឥ្យអស់ចេញពីកម្ពុជា៕