(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ជ.គ.ព.) និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន (គ.ដ.ឯ.) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និង កម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល KPMG ទីក្រុងឡុងដំ ចក្រភពអង់គ្លេស។

សន្និសីទនេះត្រូវបានចូលរួមដោយ លោក Martin Kent ស្នងការទទួលបន្ទុកកិច្ចការងារ ពាណិជ្ជកម្ម (HMTC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Dominic Williams ឯកអគ្គរាជទូតលោក អង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ទូត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ ចក្រភពអង់គ្លេស លោក សួន សុផល អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងតំណាងជាង ៥០រូបមកពីក្រុមហ៊ុនអង់គ្លេស ព្រមទាំងប្រធានក្រុមហ៊ុន និងអ្នកវិនិយោគដែលមានសក្តានុពល។ សន្និសីទ នេះត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន KPMG និងនាយកដ្ឋានធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស។

ខាងក្រោមនេះជាលទ្ធផលនៃការចូលរួមក្នុងសន្និសីទទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជាព្រមទាំងកិច្ចប្រជុំទ្វេភាគីពាក់ព័ន្ធ៖