(ពោធិ៍សាត់)៖ កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិ CI ចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពឹល នឹងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទទួលបានលទ្ធផលនៃការចុះបង្ក្រាបរួមមាន៖

ទី១៖ ចំណុចចំណោទពពេល និយាមកា 378596-1337858 ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿង ដឹកឈើអាលេខ២ ចំនួន ៩៦សន្លឹក ស្មើរនឹង៣.៦០០ម៉ែត្រីគុណ និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿង ដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើ ០.៣៦០ម៉ែត្រត្រីគុណ។

ទី២៖ ចំណុចតាសៃ ត្រង់និយាមកា372908-1327720បាន៖ ដកហូតប្រមូលយកកាំភ្លើង AK47 ចំនួន០១ដើម និងគ្រាប់ចំនួន១៩គ្រាប់ វិទ្យុទាក់ទងចំនួន០២គ្រឿង ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ(ចាស់)ចំនួន០៣ ម៉ូតូម៉ាក់វ៉េវពណ៌ក្រហម គ្មានស្លាកលេខ (ចាស់) ចំនួន០១គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងតំបន់ការពារ។

ជនសង្ស័យទាំង០៤រួមមានឈ្មោះ ណុប សុខ ភេទប្រុស អាយុ៤០ឆ្នាំ, ឈ្នោះ បឿន របន ភេទប្រុស អាយុ៤០, ឈ្មោះ រឹម វៃ ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហេង សុខហ៊ី ភេទប្រុស អាយុ៤០ បច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ រួមជាមួយវត្ថុតាងរក្សាទុកនៅស្នាក់ការតាងរ៉ាង៕