(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងសហការី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានប្រគល់សត្វព្រៃដែលជាប្រភេទកម្រចំនួន៥ក្បាល ទៅរដ្ឋបាលព្រៃឈើ នៃនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់អន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត ដើម្បីយកទៅថែបំប៉នអភិរក្សនៅតំបន់ធម្មជាតិដែលមានសុវត្ថិភាព។

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ថា សត្វព្រៃដែលជាប្រភេទសត្វកម្រចំនួន៥ក្បាល ដែលលោកប្រគល់ជូនរដ្ឋបាលព្រៃឈើនាពេលនេះរួមមាន៖សត្វកាំប្រមាចំនួន២ក្បាល និងសត្វសំពោចចំនួន៣ក្បាល។

លោកបញ្ជាក់ទៀតថា សត្វព្រៃទាំង៥ក្បាលនេះ គឺលោកទទួលបានពីប្រជាពលរដ្ឋ ដែលគាត់ចាប់បាននៅក្នុងព្រៃចំការរបស់គាត់៕