(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការប៉ុនប៉ងធ្វើឃាតលើ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសារធារណរដ្ឋសម្រាប់ឆ្នាំ២០២៤នេះ អាចជាការរៀបចំពីអង្គការចាត់តាំងណាមួយ ដោយមានផែនការច្បាស់លាស់ ដោយមិនមែនជាទង្វើរបស់ឃាតករតែម្នាក់នោះទេ។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ដោយសារតែតាមប្រវត្តិសាស្រ្តរបស់អាមេរិក រាល់ការប៉ុនប៉ងធ្វើឃាត និងធ្វើឃាតប្រធានាធិបតី នាពេលកន្លងមក គឺមិនដែលមានការបង្ហាញពីអ្នកនៅក្រោយខ្នងនៃករណីឃាតកម្មទាំងនោះឡើយ។

ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖