(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានត្រៀមរៀបចំចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានអធិកអធម្ម។

នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារាចរណ៍ណែនាំលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំ និងជូនដំណឹងដល់សាធារណៈជនទាំងអស់នៅទូទាំងខេត្ត ដើម្បីត្រៀមរៀបចំចូលរួមអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដូចខាងក្រោម។

ដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងបង្ហាញពីចលនាជាតិគាំទ្រដ៏ខ្លាំងក្លាចំពោះគម្រោងផ្ដ ល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុ ជាទាំងមូល និងទុកជាកេរ្ត៍មរតកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃសុខសន្តិភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមធ្វើការណែនាំដូចតទៅ៖

*គ្រប់រដ្ឋបាលឃុំ-សង្កាត់ មន្ទីរ-អង្គ ភាពជំនាញជុំវិញខេត្ត គ្រឹះស្ថាន សិក្សា វត្តអារាម វិហារសាសនាឥស្លាម សាសនាគ្រឹះ មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយដ្ឋាននា នា មន្ត្រីរាជការ កងកម្លាំងប្រជាពលរដ្ឋ ព្រះសង្ឃ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវនាំគ្នាធ្វើការវាយគង វាយជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោ បាយដែលមានឲ្យបានព្រមៗគ្នា និងដោតទង់ជាតិនៅតា មអង្គភាពនិងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង៩៖០៩នាទីព្រឹកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យបានផុសផុលពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ជាពិសេសតាមបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីចូលរួមអបអរសាទរឲ្យបានអធឹកអធម្ម និងមហោឡារិកបំផុត។

ក្នុងនោះដែរគ្រប់រដ្ឋបាលឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់គ្រប់អង្គភាពសាធារណៈ និងឯកជនមូលដ្ឋាន ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ឲ្យដោតទង់ជាតិដោយដាក់ដងឲ្យបានត្រឹមត្រូវ ហើយទង់ជាតិត្រូវមានលក្ខណៈត្រឹមត្រូវ ប្រកបដោយសោភ័ណភាពចងឲ្យមានរបៀបរៀបរយល្អ ចៀសវាងប្រើប្រាស់កំណាត់ដាច់រហែកឆ្លកពណ៌ឬទក់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃអត្តសញ្ញាណជាតិ។

ចំណែកមន្ទីរព័ត៌មានខេត្ត ត្រូវផ្ដិតយកនូវទស្សនីយភាព នៃការអបអរសាទរពិធីបើកការដ្ឋានសាងសង់ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិផងដែរ៕