(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្ដាយជាខ្លាំង ចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

តាមរយៈសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ដោយសារតែការលើកឡើងនេះមានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។

អ្នកនាំពាក្យ គ.ស.ម.ក. សូមស្នើដោយទទូចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់មុននឹងធ្វើសេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងផ្ទៀតផ្ទាត់ព័ត៌មានជាមុនឱ្យបានត្រឹមត្រូវ។ គោលការណ៍
រួម នៃការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយត្រូវផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្ដែងនៃប្រទេសនោះ។

ទន្ទឹមនឹងនេះ ត្រូវចៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់ផ្អែកតែលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែងដែលបុគ្គលនោះបានប្រព្រឹត្ត៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖