(ភ្នំពេញ)៖ ទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការដែលចំណុះឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ចាប់ពីម៉ោង៧៖២០នាទី ដល់ ៩៖០៩នាទីព្រឹក នៅអគារមិត្តភាព៕