(ភ្នំពេញ)៖ នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសស្ថានការណ៍រវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល ហាក់មិនបានថមថយទាល់តែសោះ នៅរយៈពេលចុងក្រោយនេះ ពីមានការសម្លាប់មេបញ្ជាការយោធា Hezbollah នៅលីបង់ ហើយឈានដល់ការសម្លាប់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក អ៉ីស្មាយ ហានីយ៉េ នៅក្នុងប្រទេសអ៊ីរ៉ង់ផង ទាំងអស់នេះត្រូវបានគេដាក់បន្ទុកទៅកាន់អ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយករណីទាំងនេះ។
ទន្ទឹមគ្នានេះ ភាពតានតឹងនេះមិនមែននៅត្រឹមតែតំបន់មជ្ឈិមបូព៌ាទេ នៅឯចក្រភពអង់គ្លេសឯណេះវិញ ក៏មានការក្ដៅគគុក ជុំវិញការបង្រ្កាបក្រុមកុបករយ៉ាង ស្ដាំនិយមជ្រុល ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយកុបកម្មដ៏ហិង្សារើសអើងប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍។
តើអ៉ីស្រាអែល និងអ៉ីរ៉ង់ ជាមួយនឹងលីបង់ នឹងអាចផ្ទុះសង្រ្គាមធំដែលឬទេ? ហើយតើភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺកម្លាំងចលករនាំឲ្យមានភាពតានតឹងតឹងនៅក្នុងចក្រភពអង់គ្លេសនេះ ឬយ៉ាងណា?
ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ កម្មវិធី Fresh Talk របស់យើងមានវាគ្មិនកិត្តិយសចំនួន២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយក្នុងនោះរួមមាន៖ លោកបណ្ឌិត កា ម៉ាធុល អ្នកវិភាគខាងភូមិសាស្រ្តនយោបាយ, លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ។
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕