(ភ្នំពេញ)៖ លោក សម រតនា មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកនាំពាក្យពិធីអង្គរសង្រ្កាន្ត បានឱ្យដឹងថា រហូតដល់ពេលនេះ ខ្លោងទ្វារអង្គរសង្រ្កាន្ត ចូលទៅកាន់បរិវេណប្រាសាទអង្គរវត្តអង្គរ ដែលគេលួចដុតនោះ ត្រូវបានកសាងឡើងវិញ រួចរាល់ហើយ ហើយក្រុមការងារ សហភាព សហព័ន្ធយុវជនកម្ពុជា កំពុងតែខិតខំយ៉ាងស្វិតស្វាញ ទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការតុបតែងលើខ្លោងទ្វារមួយទៀត។ លោក សម រតនា បាននិយាយថា ខ្លោងទ្វារថ្មីនេះមានការបន្ថែមពណ៌សម្បុរ និងទ្រង់ទ្រាយមួយចំនួន ធ្វើឱ្យមើលទៅស្អាតជាងមុន ហើយអ្នកចូលរួមពិធី អង្គរសង្រ្កាន្តទាំងអស់ នឹងបានរីករាយទាំងអស់គ្នា ។

សូមជំរាបថា ខ្លោងទ្វារដែលត្រូវបានសាងសង់នៅច្រកចូលទៅកាន់បរិវេណប្រាសាទអង្គរវត្ត ដោយមានពណ៌ក្រហមស្រាល និងពណ៌លឿង និងមានចងភ្ជាប់ដោយគោមពណ៌ក្រហមនោះ បានគេលួចដុត កាលពីម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ខណៈដែលមានការរិះគន់ ៕

www.freshnewsasia.com