(ប៉ៃលិន)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សកម្មជនរបស់គណបក្សភ្លើងទៀនលេចធ្លោរម្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គឺលោក មាស កុល បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះ ហើយមកសុំរួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាង និងការអភិវឌ្ឍប្រទេសជាតិ ក្រោមដំបូលសន្តិភាព ដោយយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិ បំពុលសង្គម និងតែងតែធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។
លោក មាស កុល បានលើកឡើងបន្តថា ការវិលមករួមជីវភាពនយោបាយរបស់គាត់ គឺមិនមែនមកចុះចូល ឬក្រោមការគាបសង្កត់ពីនរណានោះទេ ពោលគឺគាត់បានមើលឃើញអំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានការអភិវឌ្ឍ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕