(កំពង់ធំ)៖ កម្លាំងអធិការនគរបាលស្រុកបារាយណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (អនឡាញ) នៅចំណុចផ្ទះរបស់ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។
ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមុខសញ្ញា៣នាក់ ក្នុងនោះ មានស្រី២នាក់ រួមមាន៖
១៖ ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ម្ចាស់ផ្ទះ (ផ្ដល់ទីតាំង)។
២៖ ឈ្មោះ យឿន ចាន់ធឿន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិបឹងត្បូង ឃុំបឹង ស្រុកបារាយណ៍ ជាអ្នកគ្រប់គ្រងទូរទស្សន៍មាន់ជល់ (អនឡាញ)។
និង៣៖ ឈ្មោះ ហឿន ស្រីរៀម ភេទស្រី អាយុ២២ឆ្នាំ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាអ្នកគ្រប់គ្រងទូរទស្សន៍ឡូតូ (អនឡាញ)។
វត្ថុតាងដកហូតរួមមាន៖ កុំព្យូទ័រចំនួន២គ្រឿង, កង្ហារហត្តារី១, ទូរទស្សន៍ម៉ាក samsung40 អ៊ិញ១គ្រឿង, ព្រីភ្លើងចំនួន២ និងដុំហ្វាយៗចំនួន២, ម៉ូនីទ័រ១គ្រឿង ម៉ាក JK, ឃីបតចំនួន១, ម៉ាវចំនួន១ទូរស័ព្ទអាយហ្វូន១គ្រឿង។
ជនសង្ស័យទាំង៥នាក់ និងសំណុំរឿងបញ្ជូនមក ផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕