(សៀមរាប)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋ នៃបណ្តាប្រទេសអាស៊ាន លើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យរបាយការណ៍ក្នុងរយៈពេល១ឆ្នាំ ហើយនឺងរៀបចំជារបាយការណ៍សង្ខេបដាក់ជូនទៅកិច្ចប្រជុំរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលអាស៊ាន នៅពេលក្រោយ។
ពិធីនេះក៏មានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងលោក លោកស្រី មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលរយមផងដែរ។
លោក ប្រាំង ជលសា បានលើកឡើងថា កិច្ចប្រជុំនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះបានចំនួន៣ដងហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០១៣ និងឆ្នាំ២០២៤ ដោយកម្ពុជាចូលសមាគមអាស៊ាននៅឆ្នាំ១៩៩៨។ កិច្ចប្រជុំថ្នាក់បច្ចេកទេស និងកិច្ចប្រជុំថ្នាក់នយោបាយខ្លះ ដើម្បីទទួលការណែនាំពីការងារមួយចំនួនដែលបានធ្វើក្នុងរយៈពេល១ឆ្នាំ និងមានក្រុមការងារចំនួន៥៖ គឺមានផលិតកម្ម, ខ្សែរបញ្ជូនតភ្ជាប់គ្នាទៅវិញទៅមក, បច្ចេកវិទ្យា, ការផ្គត់ផ្គង់ចែកចាយ, ការចណ្តុះបណ្តាលនិងការទំនាក់ទំនងផ្សេងៗ ដើម្បីពិនិត្យរបាយការណ៍ក្នុងរយៈពេល១ឆ្នាំ នឹងរៀបចំជារបាយការណ៍សង្ខេបដាក់ជូនទៅកិច្ចប្រជុំរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អាស៊ានដែលគ្រោងនឹងធ្វើនៅខែកញ្ញាខាងមុខនេះ នៅប្រទេសឡាវ ហើយរបាយការណ៍នឹងក៏បានដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលតាមប្រទេសអាស៊ាននីមួយៗ ដើម្បីជ្រើរើសគម្រោងដែលមានអាទិភាពដើម្បីធ្វើការបន្ត។
លោកបន្ដថា យើងបានធ្វើការជោគជ័យជាច្រើន ជាពិសេសការខិតខំធ្វើយ៉ាងណាបង្កើនប្រភពការកកើតឡើងវិញឲ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្ននេះ ពិភពលោកកាន់តែឈានទៅមុខ និងកាត់បន្ថយការប្រើប្រាស់ប្រភពផូស៊ីល ប្រភពប្រេង និងប្រភពធ្យូងថ្ម ឲ្យបានជាអប្បបរមា និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ មានដូចជា៖ វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ដែលប្រភពទាំងអស់នឹងវាប្រែប្រួលទៅតាមអាកាសធាតុ ដូច្នេះមានការលំបាកក្នុងការគ្រប់គ្រង។
លោក ប្រាំង ជលសា បានជំរុញឲ្យប្រើប្រាស់នូវយានយន្តអគ្គិសនី ហើយយានយន្តអគ្គិសនីនេះក៏ត្រូវមានការសាកភ្លើងផងដែរ កាលណាមានការសាកច្រើនក្នុងពេលតែមួយ ធ្វើឲ្យប្រព័ន្ធរបស់មិនស្ថេរភាព។ ទាំងអស់នេះត្រូវពិនិត្យទាំងបច្ចេកវិទ្យា ដើម្បីបានជាគំនិតមួយរួមដែលទទួលបានការជួយឧបត្ថមពីបណ្តាដៃគូអភិវឌ្ឍន៍ធំៗមួយចំនួនផងដែរ។
ក្នុងកិច្ចប្រជុំលើកនេះ កម្ពុជាបានលើកនូវការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីចែករំលែកក្នុងប្រទេសអាស៊ានតាមខ្សែបញ្ជូនអាស៊ាន ប្រទេសនៅខាងជើង គឺប្រទេសឡាវមានប្រភពវារីអគ្គិសនីច្រើន, ប្រទេសកម្ពុជាអាចធ្វើពន្លឺព្រះអាទិត្យបានច្រើន, ប្រទេសវៀតណាមមានសមុទ្រវែងនឹងមានខ្យល់ច្រើន ដូច្នេះនេះជាថាមពលកកើតិតឡើងវិញផងដែរ។
លោកបានបញ្ជាក់ថា វិស័យអគ្គិសនីនៅកម្ពុជាគិតមកដល់ពេលនេះ គឺផ្គត់ផ្គងបានគ្រប់គ្រាន់ហើយ យើងនឹងខិតខំផ្គត់ផ្គងឲ្យបានជាបន្តទៀត ព្រោះអីឡូវនេះមានការលំបាកច្រើន ដោយសារបញ្ហាបរិស្ថាន, ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យយើងពិបាកក្នុងការប្រើប្រាស់ថាមពលផូស៊ីល ដូច្នេះត្រូវប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលជាបញ្ហាលំបាកមួយ ហើយនឹងធ្វើការរួមគ្នាជាមួយបណ្តារប្រទេសអាស៊ានដើម្បីជួយគ្នាទៅវិញទៅមក៕