(ភ្នំពេញ)៖ អតីតមេដឹកនាំចលនាបាតុកម្ម នៅកូរ៉េខាងត្បូង ឈ្មោះ Mr. Seth នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានចេញវិដេអូលើកឡើងថា ជនក្បត់ជាតិ សម រង្ស៉ី នៅតែមានការអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើបាតុកម្មដដែល ដែលនេះជាបញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដាក់ទៅលោក ហៃ វណ្ណា ហេតុនេះហើយ Mr. Seth បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការអំពាវនាវនេះឲ្យសោះ។
ជាមួយគ្នានេះ Mr. Seth ក៏បានផ្តាំផ្ញើទៅលោក ហៃ វណ្ណា មេបាតុករខុសច្បាប់នៅជប៉ុន ដែរថា ត្រូវតែចាកចេញពីទណ្ឌិត សម រង្ស៉ី ព្រោះគេកំពុងតែចាញ់ល្បិចទណ្ឌិតរូបនេះ ហើយបើមិនដកខ្លួនចេញទេ គេនឹងជាប់ឈ្មោះជាជនក្បត់ជាតិ ដូចទណ្ឌិត សម រង្ស៉ី មិនខាន៕