(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចេញលិខិតអំពាវនាវនាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងខេត្តទាំងអស់ សូមចូលរួមបរិច្ចាកថវិកាដោយស្ម័គ្រចិត្តជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម័ន្ធតាមព្រំដែន»។
យោងលិខិតរបស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មានខ្លឹមសារថា យោងសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន» ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកសូមអំពាវនាវនាយទាហាន នាយទាហានរង និងពលទាហានចំណុះតំបន់សឹករងខេត្តទាំងអស់ សូមចូលរួមវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រ ចិត្តជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម័ន្ធ តាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែន ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព។
ខាងក្រោមនេះ ជាលិខិតអំពាវនាវរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ៖