(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីការសាមគ្គីភាពជាធ្លុងមួយរបស់គ្រួសារបរិស្ថានរយៈពេល១ឆ្នាំ ស្របតាមការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីកាច់ចង្កូតនាវាបរិស្ថាន។

លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលឆ្នាំទី១ និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិទី៧ នៃក្រសួងបរិស្ថានជាបឋម សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន ទាំងថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុង រយៈពេល១ឆ្នាំកន្លងមកនេះ ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ «ភាពស្អាត ភាពបៃតង និងចីរភាព» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ដូចខាងក្រោម៖