(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគមភស្តុភារកម្មកម្ពុជា (សភក) អាណត្តិទី៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាច្រើនរូបផងដែរ នៅទីស្តីការក្រសួង។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឧទ្ទេសនាមក្រុមប្រឹក្សាភិបាលថ្មីអាណត្តិទី៩ ឆ្នាំ២០២៤-២០២៥ របស់សមាគមភស្តុភារកម្មកម្ពុជា (សភក) និងសុំអនុសាសន៍ដ៏ល្អៗពីឯកឧត្តមរដ្ឋមន្រ្តី និងកិច្ចគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន៕