(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ៦០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន៣០នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន១០នាក់
* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់ខ្លួន១៩នាក់
* ⁠ចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន១៩នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧០២១ករណី ឃាត់ខ្លួន១៧៤៥៩នាក់ (ស្រី១៣៩២នាក់)៕