(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនរួមជាមួយក្រុមការងារចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះអគ្គីភ័យដែលបានកើតឡើង និងបានបំភ្លេចបំផ្លាញទាំងស្រុងនូវផ្ទះមួយខ្នង។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនៅហេតុការណ៍អាក្រក់ណាមួយកើតឡើង។

លោកបានបន្តថាអំណោយ និងថវិកាថ្ងៃនេះ បានចូលរួមចំណែករំលែកនូវក្តីលំបាកដល់គ្រួសាររងគ្រោះបានមួយផ្នែក ហើយក៏ជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពិសេសគឺកាកបាទក្រហមខេត្ត ដែលបានធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មានករណីភ្លើងឆេះផ្ទះនៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ លីម ប្រពន្ធឈ្មោះ យ៉ែម អី ហើយផ្ទះដែលឆេះមានទំហំ ៦ម៉ែត្រx១០ ម៉ែត្រ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី សម្ភារ មានគ្រែ២ ពូក២ ទូខោអាវមាន៣ និងសម្ភារផ្សេងៗឆេះអស់ទាំងស្រុងដែលបណ្តាលមកពីផ្ទុះសេរខ្សែភ្លើង៕