(ភ្នំពេញ)៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ត្រូវនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧, «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមស៊ីវិល បានគូសបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាគម្រោងប្រវត្តិសាស្រ្តថ្មី បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទៅតាមបដិទានដែលពួកគាត់មានដោយស្ម័គ្រចិត្ត។

ប្រធានបណ្តុំអង្គការសមាគមស៊ីវិល បានបន្តថានៅក្នុងន័យនយោបាយវិញ គម្រោងរបស់ក្រុមជ្រុលនិយមមិនដែលធ្វើប្រយោជន៍ដល់សង្គមជាតិនោះទេ ប៉ុន្តែអ្វីដែលពួកគាត់កំពុងតែធ្វើនេះ ហាក់ដូចជាចូលរួមជ្រានចលនាមួយឱ្យប្រជាពលរដ្ឋបានដឹងពីនយោបាយខ្មៅកង្វក់របស់ក្រុមឧទ្ទាមនោះ៕

សូមស្ដាប់ការលើកឡើងរបស់ លោក ហេង សំណាង៖