(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។ ក្រោយការប្រកាសរបស់សម្ដេច យើងឃើញថា មានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានទាំងក្មេង ចាស់ ប្រុស ស្រី តិចក្ដី ច្រើនក្ដី បានយកថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នេះ។

តើការចូលរួមយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លា ឆ្លើយតបនឹងការញុះញង់បំបែកបំបាក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ឬយ៉ាងណា?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ វាគ្មិន២រូបនឹងអញ្ជើញចូលរួមបកស្រាយលើប្រធាបទនេះគឺ៖

- លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ

ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅវេលាម៉ោង ៦ល្ងាចនេះ!