(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងទាំង១១ភូមិ រួមមានភូមិតាលោ ភូមិត្រពាំងពពេល ភូមិព្រីងកោង ភូមិហ្លួង ភូមិអណ្ដូងចេក ភូមិសូភី ភូមិទឹកចេញ ភូមិតាំងបំពង់ ភូមិដំណាក់កី ភូមិខ្នាចកកោះ និងភូមិអូរលយ បានសម្តែងនូវសេចក្តីសប្បាយរីករាយដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត តាមលទ្ធភាពរបស់រ​បស់ខ្លួន ក្នុងមូលនិធិកសាងហេដ្ឋាចនាសម្ព័ន្ធព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រជាពលរដ្ឋទាំងនោះ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគខ្លួនមានខ្លះ 500 រៀល, 1000រៀល, 2000រៀល, 5000រៀល, 10000រៀល, 20000រៀលជាដើម៕