(ភ្នំពេញ)៖ ក្រោយសកម្មភាពជជែកវែកញែកគ្នាច្រើនអំពីបញ្ហាខ្សែបន្ទាត់ព្រំដែន ក៏ដូចជាស្ថានភាពនៅតាមបណ្ដោយព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងច្រើនរួចមក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រកាសបង្កើតនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតសំខាន់លើការកសាងក្រវាត់ផ្លូវតាមព្រំដែន​ ជាពិសេសនៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

លោក អ៉ឹម វុត្ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានប្រកាសចូលរួមយ៉ាងពេញទំហឹងនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ជាពិសេសការពារបូរណភាពទឹកដីខ្មែរផងដែរ៕

សូមស្ដាប់ការលើកឡើងរបស់ លោក អ៉ឹម វុត្ថា៖