(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប បានជម្រាបជូនដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូចំនួន៤គ្រឿង សូមទំនាក់ទំនងមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 012 685 504 ឬមកទំនាក់ទំនងដោយផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

១. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ លេខតួ BE4DC TH243036 លេខម៉ាស៊ីន (គ្មាន) ពាក់ផ្លាកលេខ សៀមរាប 1E-5398
២. ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួ/លេខម៉ាស៊ីន(គ្មាន) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911។
៣. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ លេខតួលេខម៉ាស៊ីន ៦៩១៥០៥៥ ពាក់ផ្លាកលេខ កណ្តាល 1AL-7299
៤. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០១៨ លេខតួលេខម៉ាស៊ីន ៥៧៦៩៧៣៣ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254។

ប្រសិនជាម្ចាស់ម៉ូតូដែលបានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមទំនាក់ទំនងមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 012 685 504 ឬមកទំនាក់ទំនងដោយផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕