(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានសាសន៍ថា ការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ត្រូវទទួលបរាជ័យហើយ ចំពោះការទាញយកកិច្ចសហប្រតិបត្តិការ CLV-DTA ដើម្បីបំបែកបំបាក់សាមគ្គីជាតិ បន្ទាប់ពីមានសន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងច្រើនផុសផុល។ ការបញ្ជាក់របស់លោកបណ្ឌិត បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋបានឈរជាមួយរដ្ឋាភិបាល និងឈរលើការអភិវឌ្ឍជាក់ស្ដែង និងជាតិនិយមពិប្រាកដ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតតទៅ៖ (Video02)