(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតសម្ដែងនូវការអបអរសាទរ និងជូនពរ លោកអ្នកឧកញ៉ា មហាភក្ដី គង់ បញ្ញា ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគោរមងា លោកអ្នកឧកញ៉ា មហាភក្ដី គង់ បញ្ញា តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
ការប្រោសព្រះរាជទានគោរមងារជា លោកអ្នកឧកញ៉ា មហាភក្ដី ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុងឧត្តមក និងពិតជាស័ក្តិសមនឹងគុណបំណាច់របស់ លោកអ្នកឧកញ៉ា មហាភក្ដី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយកម្លាំង ក្នុងការបំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត និងជូនក្រសួងព្រះបរមរាជវាំង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូនលោកអ្នកឧកញ៉ា មហាភក្ដី ព្រមទាំក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕