(វ៉ាស៊ីនតោន)៖ លោកស្រី Hillary Clinton ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីប្រកាសពីយុទ្ធនាការ ក្នុងការឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីរបស់ គណបក្សប្រជាធិបតេយ្យ ក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៦ នៅចុងសប្តាហ៍នេះ។
បើទោះបីជាលោកស្រី អាចមិនប្រឈមមុខ នឹងការប្រកួតប្រជែងខ្លាំងក្លាក្តី ប៉ុន្តែ Hillary Clinton ត្រូវប្រឈមមុខនឹងឧបសគ្គក្នុងរយៈពេលវែងទំរាំឈានដល់ចំណុចនោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ។
ក្រៅពីការធ្វើយុទ្ធនាតាមដងផ្លូវ លោកស្រី Clinton ហាក់មានបំណងចង់ផ្សព្វផ្សាយពីគោលដៅក្នុងការឈរឈ្មោះនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដោយសារអតីតរដ្ឋមន្ត្រីការបរទេសរូបនេះ មានបំណងចង់បង្កើតទំនាក់ទំនង ជាមួយយុវជនជាម្ចាស់សន្លឹកឆ្នោតដ៏សំខាន់ ដែលត្រូវការជាចាំបាច់ ដើម្បីគាំទ្រលោកស្រីឲ្យក្លាយជា ប្រធានាធិបតីស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិក៕