(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការងារសាងសង់អាងស្តុកទឹក នៅភ្នំដងរែក ប្រាសាទតាមាន់ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់កងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ ឈរជើងប្រចាំការនៅតំបន់ប្រាសាទតាមាន់។

ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ៥៦ ដែលមានចម្ងាយ ពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។ ពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត២គីឡូម៉ែត្រ។ ប្រាសាទតាមាន់ធំមានទំហំ ៦០ម៉ែត្រ គុណ៦០ម៉ែត្រ សាងសង់ អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក ដោយប្រាសាទនេះបានធ្វើការចុះបញ្ជីសារពើភណ្ឌ័របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះរួចហើយ៕

សូមទស្សនាវីដេអូទាំងស្រុងដចខាងក្រោម៖