(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសតាំងឥស្សរជន ០១រូប ក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ (២០២៤-២០២៩) ចាប់ពីថ្ងៃផ្សាយដំណឹង រហូតមកដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖៣០ នាទី ជាថ្ងៃឈប់ទទួលពាក្យ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០៤រូប គឺ១៖ លោក ប្លង់ ឆ្លាម, ២៖ លោក មាស សារឹម, ៣៖ លោក ឡុង ដារ៉ា និង ៤៖ លោក ថោង ស៉ីម។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង 0៩៖០០ នាទីព្រឹក នៅអគារ ស វិមាន រដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖