(ភ្នំពេញ)៖ នៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីផ្ទុះអំពើហិង្សាមួយបណ្ដាលឲ្យបុរសចំណាស់ឈ្មោះ ម៉ាន យូ អាយុ៧៦ឆ្នាំ រងបួសធ្ងន់ធ្ងរបាក់ធ្មេញអស់៣ និងបែកក្បាលដេរ៦ថ្នេរ។
ពាក់ព័ន្ធករណីនេះលោកតា ម៉ាន យូ ដែលជាជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ខណៈរូបគាត់កំពុងដេកចាំត្រីនៅភូមិសាស្ត្រអូថ្នអង្កាំ ជុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្រាប់តែជនបង្កឈ្មោះ ឃិន សុភាន់ អាយុ៥៦ឆ្នាំ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា បានជិះម៉ូតូមកទុកពីខាងត្បូងអូរ ហើយដើរឆ្លងអូរមកខាងជើងកន្លែងគាត់សំរាក ហើយវាយប្រហាររូបគាត់យ៉ាងកំរោលបណ្ដាលឲ្យគាត់ដួលឈ្លក់ទឹក និងបែកក្បាល និងបាក់ធ្មេញបអស់៣។
ក្រោយកើតហេតុ មានកូនចៅសាច់ញាតិជនរងគ្រោះបានរត់ទៅជួយទើបជនល្មើសបានរត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងនគរបាលតាមចាប់បាន។
ជនល្មើស ត្រូវបានជនបង្កឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕