(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា បានរៀបចំចុះអនុស្សរណ:យោគយល់គ្នា ជាមួយបណ្តាសាកលវិទ្យាល័យចំនួន៩ និងអង្គភាពសារព័ត៌មានសំខាន់ៗចំនួន៣ នៅកម្ពុជា ដោយពិធីនេះ បានរៀបចំឡើងនៅទីស្ដីការក្រសួង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយបណ្តាសាកលវិទ្យាល័យទាំង៩ ពាក់ព័ន្ធ ការងារច្បាប់ និងរវាងក្រសួងរៀបចំដែនដី និងសំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយបណ្តាមហាវិទ្យាល័យនានា និងអង្គភាពព័ត៌មានសំខាន់ៗចំនួន៣ ដែលមានតំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេភា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាតំណាងសាកលវិទ្យាល័យ , លោក សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា និងជាតំណាងសាកលវិទ្យាល័យ
និងអង្គភាពព័ត៌មានសំខាន់ៗចំនួន៣រួមមាន តំណាងអង្គភាព័ត៌មានFresh News ,ក្រុមហ៊ុន អប្សរា ព័ត៌មាន និងសារព័ត៌មានពាណិជ្ជកម្ម និងស៊ីស៊ីថាមស៍ ។
សូមជម្រាបថា ពិធីចុះអនុស្សរណ:យោគយល់គ្នានេះ ក្នុងន័យពង្រឹងការងារច្បាប់ និងសំណង់ រួមជាមួយការសហការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការងាររបស់ក្រសួងរៀបចំដែនដីឲ្យកាន់តែទូលំទូលាយ និងបានជ្រាបដល់សាធារណជន មានការយល់ដឹងឲ្យកាន់តែទូលំទូលាយជាងមុន៕