(ពោធិ៍សាត់)៖ លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងជាគណៈគ្រូពេទ្យដ៏ល្អមួយរូប បានទទួលមរណភាពហើយ នាវេលាម៉ោង១២ និង០២នាទីកណ្តាលអាធ្រាត ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។
មរណភាព របស់លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា «គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ដ៏ឧត្តុង្គឧត្តម និងជាការបាត់បង់វេជ្ជបណ្ឌិត ដ៏ឆ្នើមមួយរូប ក្នុងវិស័យសុខាភិបាលកម្ពុជា សម្រាប់ជួយដល់សុខភាពប្រជាជនទូទៅ ក្នុងខេត្តពោធិ៍សាត់»។
សព លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤តទៅ។
សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ទ្រង់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង-អញ្ជើញចូលរួមពិធីបុណ្យសព តាមការគួរ៕