(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តអញ្ចើញទទួលជួបសវនាការ និងទទួលថវិកាពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងសប្បុរសជន ព្រមទាំងសហការី ដែលបានឧបត្ថម្ភថវិកាចំនួន ១៣,៦៣០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
លោកប្រធាន សុខ លូ បានជម្រាបជូនគណៈប្រតិភូទាំងអស់អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបងអនុសាខាក្រុងស្រុក ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុក្នុងរយៈពេល៨ខែនេះ សាខាបានឆ្លើយតបសកម្មភាពមនុស្សធម៌ ជាពិសេសប្រជាពលរដ្ឋងាយរងងគ្រោះបានសរុប១,១៦២គ្រួសារ លើកក្រុងស្រុកទាំង១៤នៃខេត្តបាត់ដំបង ក្នុងនោះសាខាបានធ្វើផ្ទះមនុស្សធម៌ជូនគ្រួសារជួបកាលំបាក់ខ្លាំងមានដីតែគ្មានទីជម្រក ព្រមទាំងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា និងស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ដែលអំណោយរបស់សប្បុរសជននានាតាមរយៈសាខានាពេលនេះនិងនាពេលកន្លងមក។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានគោរពជូនពរដល់សប្បុរសជនទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។
សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មានដូចខាងក្រោម៖
* ធនាគារកាណាឌីយ៉ា (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882
* ធនាគារអេស៊ីលីដា (ដុល្លា)03000354153828 (ប្រាក់រៀល) 03000354153838
* ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989