(ភ្នំពេញ)៖ ឧកញ៉ា​ តែ​ តាំងប៉​ ប្រធាន FASMEC និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាថ្ងៃទី​១១​ ខែកញ្ញា ឆ្នាំ២០២៤នេះ

បានដឹកនាំគណៈប្រតិភូ FASMEC ចូលជួបលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិភាក្សាការងារ និងរាយការណ៍ពីសកម្មភាពការងារកន្លងមករបស់ FASMEC និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥។