(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានចេញមកបញ្ជាក់ថា ករណីបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថាគ្រូបង្រៀនទាំងអស់តម្រូវឱ្យកាត់លុយ ៨៨,៨៨៨រៀល ទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន គឺជាព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕