(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានការនិមន្តពីសាលាអនុគណស្រុកសំរោងទង និងលោកនាយកសាលាបឋមសិក្សាព្រៃផ្តៅ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះអង្គបានចុះអប់រំចរិយាធម៌ សីលធម៌ រយៈពេលខ្លី ដល់សិស្សានុសិស្ស ចំនួន ៨៩៦នាក់បន្ទាប់ពីគោរពទង់ជាតិរួចរាល់។
សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា មានការធ្លាក់ចុះផ្នែកសីលធម៌សង្គម។ ក្នុងនោះ សិស្សានុសិស្សនៅតាមសាលាមួយចំនួន ក៏បានធ្វើសកម្មភាពឆ្គាំឆ្គងបាត់បង់ចរិយាធម៌។ ជាលទ្ធផល គឺសិស្សានុសិស្ស មានការយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។
មានសង្ឃដីកានៅក្នុងឱកាសនោះដែរ ព្រះរតនសោភ័ណ ម៉ន បឿន សូមកោតសរសើរចំពោះការគិតគូរបស់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានសម្របសម្រួល និងបង្កើតឱ្យបានកម្មវិធីនេះ។ «ពត់បន្លាទាន់នៅខ្ចី ប្រដៅកូនប្រុសស្រីទាន់នៅក្មេង»។ ជាលទ្ធផល គឺសិស្សានុសិស្ស មានការយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។
សូមរំលឹកថា នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា កាលពីយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅក្រុងញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការពង្រឹងចរិយាធម៌ដល់សិស្សានុសិស្សពីថ្នាក់មត្តេយ្យដល់ ថ្នាក់ទី១២ ក្នុងប្រព័ន្ធអប់រំខ្មែរនៅនីតិកាលថ្មីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការអប់រំត្រូវ ពឹង ផ្អែកលើអាណាព្យាបាល សាលារៀន និងបរិស្ថានសង្គម។ ប៉ុន្តែអាណាព្យាបាលនាពេល បច្ចុប្បន្ន មមា ញឹកខ្លាំងនឹងការងារចិញ្ចឹមជីវិត ជាហេតុធ្វើឱ្យគាត់មិនបានចូលរួមអប់រំកូន។ ការអប់រំ មិន ត្រឹម តែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ គឺផ្តល់ទាំងគុណធម៌ សីលធម៌ និងឥរិយាបថល្អដល់ពួកគេផងដែរ៕