(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងពីការសម្ភាសដំណាក់កាលទី២ សម្រាប់បេក្ខជន ដែលបានដាក់ពាក្យចូលប្រឡងជាមន្ដ្រីជាប់កិច្ចសន្យា បម្រើការងារនៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឲ្យដឹងថា ការសសម្ភាសដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយពេលព្រឹកចាប់ពីម៉ោង៨ និងពេលរសៀលចាប់ពីម៉ោង២។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖