(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះហើយ ក្នុងនោះវត្តមានតារាល្បីៗលំដាប់ពិភពលោកក៏នឹងចូលរួមជាមួយប្រតិភូ Gumball 3000 ហើយក៏មានការសម្ដែងជូនទស្សនិកជន និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ពួកគាត់ផងដែរ ដូច្នេះយើងរំពឹងខ្ពស់ថា ពិភពលោកនឹងកាន់តែស្គាល់ប្រទេសកម្ពុជាយើង តាមរយៈវត្តមាននិងការសម្ដែងរបស់តារាល្បីៗទាំងនេះ។

ក្នុងចំណោមតារាល្បីៗទាំងនេះ ម្នាក់ៗមានអ្នកគាំទ្រជាច្រើនលាននាក់ ដែលពួកគេនឹងសម្ដែងនៅលើឆាកតន្ត្រីនៅសួនវត្តបទុមវតី រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា និងរួមដំណើរទៅកាន់ខេត្តសៀមរាបទៀតផងដែរ នៅថ្ងៃទី១៦ និងទី១៧ ខែកញ្ញា៕