(ភ្នំពេញ)៖ លោក អឿន សុវុទ្ធី អតីតជាជំនួយការ និងជាអង្គរក្សរបស់លោក អេង ឆៃអ៊ាង ជាអតីតអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាអនុប្រធានគណបក្សហ្វ៊ុនស៉ិន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រកាសដើរចេញពីបុគ្គលរូបនេះ និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូ អតីតជាជំនួយការ លោក អេង ឆៃអ៊ាង បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ សូមចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសជាតិ បង្កើតឱ្យមានសមិទ្ធផលផ្សេងៗ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍលូតលាស់យ៉ាងឆាប់រហ័ស»។
លោកបានបន្តថា ដូច្នេះ ថ្ងៃនេះលោកសូមលំអោនកាយគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយ សុំសម្តេចអនុញ្ញាតឱ្យរូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើប្រទេសជាតិជាមួយនឹងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕
សូមស្តាប់ការលើកឡើងរបស់លោក អឿន សុវុទ្ធី ដូចខាងក្រោម៖