(បាត់ដំបង)៖ លោក លឹម រតនៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ជាសមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង និងជាអនុប្រធានទី១នៃក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ ថ្នាក់ដឹកនាំ លោក លោកស្រី ជា សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆ្នាល់មាន់ រៀបចំ ពិធី ប្រកាសសេចក្តីសម្រេច ស្តីពី ការចាត់តាំង និងកែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ។
ជាមួយគ្នានេះដែរ លោក លឹម រតនៈ បានពាំនាំយកអំណោយរបស់ លោក ទេសរដ្ឋមន្ត្រីប្រធាន បានជូនសមាជិក សមាជិកា ចំនួន ៧០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០.០០០៛ និង ថ្នាំពេទ្យ ១កញ្ចប់ ។
បន្ថែមពីអំណោយខាងលើនេះ លោក លឹម រតនៈ ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ៨គ្រួសារ ដោយបានផ្តល់ថ្នាំពេទ្យចំនួន ១១កញ្ចប់ សម្រាប់ប្រេីប្រាស់ក្នុងករណីចាំបាច់ ៕