(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសាលាខេត្តអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ដាំ វៀង ត្រូវជាម្តាយបង្កើតលោក រស់ ផារិទ្ធ អភិបាលរងខេត្ត ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង៩នាទីរំលងអធ្រាត ក្នុងជន្មាយុ៧៦ ឆ្នាំដោយជរាពាធ ។
ពិធីបណ្យបានប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាទីបំផុតជាមួយ លោកអភិបាលរងខេត្ត និងក្រុមគ្រួសារដែលបានបាត់បង់ម្តាយ ម្តាយក្មេក ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ព្រមទាំងញាតិមិត្តទាំងអស់។ សូមបួងសួងដល់វិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ដាំ វៀង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕