(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត ដែលបានចុះទៅទស្សនាកម្សាន្តដោយផ្ទាល់ នៅតាមបណ្តោយព្រំដែន បានបង្ហាញការជឿជាក់ថា «ខ្ញុំទុកចិត្តដល់រដ្ឋាភិបាល លើកិច្ចការពារបូរណភាទឹកដី ខ្ញុំអត់ជឿការឃោសនាអកុសល របស់ក្រុមប្រឆាំងនោះទេ»

ជាមួយគ្នានេះដែរ ស្ត្រីវ័យចំណាស់ម្នាក់ដែលជាប្រជាពលរដ្ឋចុះទៅកម្សាន្តតាមបណ្តោយព្រំដែន បានបង្ហាញក្តីរំភើបដែលបានចុះដោយផ្ទាល់ នៅតាមបន្ទាត់ព្រំដែន ហើយតាមរយៈការចុះដោយផ្ទាល់នេះ គឺបានមើលឃើញថា មិនមានការសង្ស័យនោះទេ ចំពោះស្ថានភាពនៅតាមព្រំដែន ដូច្នេះ សូមប្រជាពលរដ្ឋផ្សេងទៀត ដែលមានឱកាសចុះមកលេងកម្សាន្តតាមព្រំដែន ដើម្បីបញ្ជាក់ពីការពិតទាំងអស់គ្នា។

លោកស្រីបានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺលោកស្រីមិនមានការភ័យព្រួយនោះទេ ចំពោះការរំលោភបំពានបូរណភាពទឹកដី ជាក់ស្តែងការបោះបង្គោលព្រំដែននេះ គឺមិនអាចឱ្យនរណាម្នាក់អាចរំកិលបាននោះទេ។ ប្រជាជននៅតាមព្រំដែនរស់នៅសុខសាន្ត ប្រកបរបររកស៉ីធម្មតា។

ប្រជាពលរដ្ឋរូបនេះ បានគូសបញ្ជាក់ថា «មកឃើញផ្ទាល់ខ្ញុំគ្មានអ្វីដែលមិនទុកចិត្ត ដល់រាជរដ្ឋាភិបាលនោះទេ ខ្ញុំអត់ជឿចំពោះការឃោសនាអកុសលរបស់ក្រុមប្រឆាំងនោះទេ មូលហេតុមិនដែលរាជរដ្ឋាភិបាលណា ឆោតយកដីទៅឱ្យគេ»

លោកស្រីបានបន្ថែមថា រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ និងមិនគួរឱ្យជឿថា យើងមានផ្លូវក្រវាត់ព្រំដែន និងបង្គោលព្រំដែនច្បាស់ៗចឹងសោះ៕

សូមស្តាប់ការយល់ឃើញដូចខាងក្រោម៖