(ភ្នំពេញ)៖ ព្រះសង្ឃមួយព្រះអង្គ ដែលធ្លាប់និមន្តចុះតាមបន្ទាត់ព្រំ បានមានសង្ឃដីកាថា ព្រះអង្គបានចុះដោយផ្ទាល់ នៅតាមព្រំដែនជាច្រើន បានមើលឃើញថា ព្រំដែនមិនមានការរំកិលនោះទេ តែគួរឱ្យស្តាយ តាមរយៈបណ្តាញសង្គមមួយចំនួន ចុះផ្សាយខុសពីការពិត នាំឱ្យមានការភ័ន្តច្រឡំ ព្រំដែនមិនមានការរំកិលនោះទេ ដូច្នេះ សូមញាតិញោម កុំជឿតាមព័ត៌មានគ្មានប្រភពឱ្យសោះ។
ព្រះតេជគុណ មានសង្ឃដីកាថា មុននឹងជឿលើព័ត៌មានណាមួយ សូមញាតិញោម វិភាគ វិចារណា និងតាមដានឱ្យបានច្បាស់លាស់ ហើយមិនមុនទុកចិត្តសូមញាតិញោម អញ្ជើញមកមើលតាមព្រំដែនដោយផ្ទាល់បាន គឺមិនមានការហាមឃាត់នោះទេ។
ព្រះតេជគុណ មានសង្ឃដីកាបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរបន្ថែមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបន្ទាត់ព្រំដែន ដូច្នេះ សូមញាតិញោម ដែលមានលទ្ធភាពចូលរួមបរិច្ចាគធនធានជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍តាមព្រំដែន ដែលជាផ្នែកមួយនៃការកសាងជាតិ និងស្រឡាញ់ជាតិ៕
សូមស្តាប់សង្ឃដីការព្រះតេជគុណដូចខាងក្រោម៖