(ភ្នំពេញ)៖ តាមរយៈការចុះសិក្សាស្វែងយល់នៅតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង បងប្អូនប្រជាពលរដ្ឋខ្មែរ បានចេញមកបញ្ជាក់ព្រមៗគ្នាថា បង្គោលព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង គឺមានទម្ងន់រាប់តោន មិនមាននរណាម្នាក់រំកិលបានទេ នរណាហ៊ានរំកិលព្រំដែន ត្រូវរំលងសាកសពប្រជាពលរដ្ឋខ្មែរជាមុនសិន។
ការចេញមកបញ្ជាក់បែបនេះរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយខុសពីការពិតរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជាតិជាដើម។
ក្រុមប្រជាពលរដ្ឋនិយាយថា «ខ្ញុំគ្មានការបារម្ភនោះទេ ទៅមុខខ្ញុំកក់ក្តៅ ព្រំដែនយើងពិតប្រាកដហើយ អ្នកណាយកក៏មិនបានដែរ បើយកឆ្លងកាត់អ្នកមកមើលប៉ុន្មាននាក់នេះសិន ហើយព្រំប្រទល់នេះកើតឡើងតាំងពីខ្ញុំមិនទាន់កើតផង ហើយបង្គោលនេះបោះយូរហើយ គ្មានអ្នកណាលួចទេ ថ្មបង្គោលទម្ងន់រាប់តោន»៕
សូមស្តាប់ការលើកឡើងដូចខាងក្រោម៖