(ភ្នំពេញ)៖ យុវជន ១រូបនៅក្នុងចំណោម យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០នាក់ ដែលបានចុះទៅទស្សនកិច្ចកម្សាន្ត នៅតាមបន្ទាត់ព្រំដែន បានឱ្យដឹងថា ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង គឺបានបោះបង្គោលដ៏ធំ រឹងមាំ មានផ្លូវក្រវាត់ព្រំដែន ដូច្នេះ មិនអាចឱ្យបរទេសណាមួយ មករំលោភបំពានបានសូម្បីតែ ១មីលីម៉ែត្រនោះទេ។

យុវជនរូបនេះបានឱ្យដឹងយ៉ាងដូច្នេះថា៖ «ព្រំដែនយើងមានបង្គោលរឹងមាំ មិនអាចឱ្យបរទេសណាមករំលោភបំពានបាន ហើយពាក្យអកុសលរបស់ក្រុមប្រឆាំងកន្លងមកនេះ គឺជារឿងមិនពិតទាំងស្រុងតែម្តង ពេលខ្ញុំឃើញបង្គោលព្រំដែនជាក់ស្តែង យល់ថាអ្នកប្រឆាំងទាំងអស់នោះ និយាយអត់មានអ្វីដែលសំអាង ទាល់តែសោះ ការនិយាយនេះដើម្បីឱ្យតែខ្លួនឯង ចំណេញនយោបាយខ្លួនឯង»

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

សូមស្តាប់ការលើកឡើងរបស់យុវជនដូចខាងក្រោម៖