(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប។

បើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ទីប្រឹក្សារបស់លោក អ៊ុច បូររិទ្ធ ទាំង ៦រូបនោះ រួមមាន៖

* ១៖ លោកវេជ្ជបណ្ឌិត ឌួង សុជាតិ ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋមន្ត្រី
* ២៖ លោកស្រី ពុំ ស្យាណូ ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ
* ៣៖ លោកបណ្ឌិត សេង ពិសិដ្ឋ ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
* ៤៖ លោកស្រី លី សុគន្ធារី ជាទីប្រឹក្សា
* ៥៖ លោកស្រី លីន លី ជាទីប្រឹក្សា
* ៦៖ លោក មីន ប្យង់ចាំង ជាទីប្រឹក្សា៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖